ព័ត៌មានជាតិ

លោក ផែង វណ្ណៈ ធ្វើលិខិតសុំទោសព្រះសង្ឃទូទាំងប្រទេសជាសាធារណៈ

ភ្នំពេញ៖លោក ផែង វណ្ណៈ ធ្វើលិខិតសុំទោសព្រះសង្ឃទូទាំងប្រទេសជាសាធារណៈ ថាខ្លួនពុំបានយល់ដឹងពីវិន័យផ្ទៃក្នុង របស់សង្ឃដែលតម្រូវឱ្យអប់រំដោយប្រើហិង្សាមិនខុសច្បាប់។

ក្រោយពេលដែលសាលាគណខេត្តសៀមរាប ធ្វើលិខិតស្នើសុំឱ្យរាជរដ្ឋាភិបាល ថ្កោលទោសនោះ លោក ផែង វណ្ណៈ ដែលបានប្រមាថព្រះ​មហាវិមលធម្ម​ ពិន​ សែម និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ស្របពេលដែលក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណ សារព័ត៌មានរបស់លោករួចមក លោក ផែង វណ្ណៈ ក៏បានធ្វើលិខិតសុំទោសព្រះសង្ឃទូទាំងប្រទេស ជាសាធារណៈ ដោយលោកថា លោកពុំបានយល់ដឹងពីវិន័យផ្ទៃក្នុង របស់សង្ឃដែលតម្រូវឱ្យអប់រំដោយប្រើហិង្សាមិនខុសច្បាប់។

ក្នុងលិខិតលោក ផែង វណ្ណៈ បានរៀបរាប់ថា ដោយមានប្រជាពលរដ្ឋមួយរូបបានផ្ញើវិដេអូ ក៏ដូចជារូបភាពនៃការប្រើហិង្សាវាយទៅលើលោកនេនរាប់សិប រំពាត់ លោកក៏បានផ្សាយដំណឹងជូនដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវករណីហិង្សានេះ ដើម្បីយកបុគ្គលប្រព្រឹត្តខុស មកផ្តន្ទាទោសតាមច្បាប់។លោកក៏ពុំបានយល់ដឹងពីវិន័យផ្ទៃក្នុង របស់សង្ឃដែលតម្រូវអោយអប់រំដោយប្រើហិង្សាមិនខុសច្បាប់ ទើបលោកធ្វើការរិះគន់ខ្លាំងៗទៅលើមន្ត្រីមួយចំនួនដែលចុះសម្របសម្រួល រហូតប្រើពាក្យប្រមាថធ្ងន់ៗទៅលើបុគ្គលសង្ឃអង្គនោះ។

លោក ផែង វណ្ណៈ ក៏បានសង្កត់ធ្ងន់ថា បើសិនជាស្ថាប័នសង្ឃ និងប្រជាពលរដ្ឋមួយចំនួនយល់ថាការរិះគន់ និងការប្រមាថបុគ្គលសង្ឃដែលប្រើហិង្សា ជាការប្រមាថចំពោះព្រះសង្ឃ និងព្រះពុទ្ធសាសនា ខ្ញុំបាទសូមសុំទោសជាសាធាណៈ ចំពោះកំហុសឆ្គងនេះ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ សូមអានលិខិតរបស់លោក ផែង វណ្ណៈ នៅខាងក្រោមនេះ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *