ព័ត៌មានជាតិ

ក្រសួងសុខាភិបា​លបញ្ជាក់ពីមូលហេតុស្ត្រីជនជាតិខ្មែរស្លាប់អាយុ​៦២ឆ្នាំ​ដោយសា​​រជំងឺកូវីដ-១​៩​​នៅថ្ងៃទី២​៣​ខែមីនា​​ឆ្នាំ២០២១​

ក្រសួងសុខាភិបាលបានសូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យជ្រាបថាយោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ៦២ឆ្នាំមានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទីព្រឹក។នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ស្ត្រីខាងលើនេះ ដោយមានអាការៈហត់ បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតបន្ទាប់មកបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២១។ការពិនិត្យសុខភាពនិងការថតសួតបានបង្ហាញថាគាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំងនិងខ្សោយសូតខ្លាំង (ដោយមានអាការហត់ ២-៣ ថ្ងៃ មុនចូលមកមន្ទីរពេទ្យនេះ ព្រមទាំងមានជំងឺធាត់កម្រិត១ផងដែរ) ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏ បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវ ដង្ហើម តែសួតគាត់កាន់តែខ្សោយទៅៗជាអកុសល មិនអាចជួយសង្គ្រោះបាន ហើយគាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ទៅ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្ត្រីវ័យ ៦២ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុក លឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសូតខ្លាំងពេក។ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *