ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ត្រូវ​ឃាតករ​មិន​ស្គាល់មុខ​សម្លាប់​យ៉ាង​សហាវ​ក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង

​ភ្នំពេញ ៖ ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ​បាន​កើតឡើង​នៅ​យប់​ថ្ងែ​ទី​២៥​ខែឧសភា ឆ្នាំ​២០២០ នេះ បណ្តាល​ឲ្យ​ស្ត្រី​លក់​ចាប់ហួយ​ម្នាក់​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ពេញ។

​តាម​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ អ៊ុច យ៉េន ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ មាន​ស្រុកកំណើត ភូមិ​ថ្មី ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ កន្លែងកើតហេតុ​ខាងលើ​។​

​ប្រភពពី​ឈ្មោះ អ៊ុច សារ៉ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅមុន​ពេល កើតហេតុ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ រូបគាត់​បានចេញ​ពី​បន្ទប់​ទៅធ្វើ​ការ​ដូច​រាល់ដង ដោយ​ជនរងគ្រោះ​នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង ។​

​ស្ត្រី​ដដែល​បាន​បន្តថា លុះដល់​ម៉ោង​១៨ ​និង​០០​នាទី រូបគាត់​បានចេញ​ពី​ធ្វើការ ពេលមកដល់​បន្ទប់​វិញ ក៏​ឃើញ​បន្ទប់​ចាក់សោរ​ពី​ខាងក្រៅ នៅពេលនោះ​គាត់​ក៏​មិនបាន​ចាប់អារម្មណ៍ អ្វី​ដែរ​ដោយ​គិត​ស្មានថា ជនរងគ្រោះ​បានចេញ​ទៅ​ទិញ​ឥ​វ៉ាន់។ ប៉ុន្តែ​នៅពេល​គាត់​មើលឃើញ​ធុង​ទឹកកក​នៅមុខ​បន្ទប់​អត់​ចាក់សោរ​រូបគាត់ ក៏មាន​ការសង្ស័យ គាត់​ក៏បាន​ហៅ​ប្អូន​ជីដូន​១ របស់គាត់ មក​វាយ​បំបែក​សោរ​បន្ទប់ ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត់ទៅហើយ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​អាច​ស្លាប់​ដោយ​ករណី​ឃាតកម្ម​វាយ​ប្លន់​យក​ម៉ូតូ ខណដែល​ម៉ូតូ​របស់​ស្ត្រី​រងគ្រោះ​បាន​បាត់​មួយគ្រឿង​ផងដែរ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មក​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ និង​បើ​ការស៊ើបអង្កេត ដើម្បី​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *