ព័ត៌មានជាតិ

ចាប់ខ្លួន​ប៉េអឹម​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខេត្តតាកែវ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៣​គីឡូក្រាម​

​តាកែវ​៖​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ បាន​ឃាត់​ចាប់ខ្លួន​លោក ឈុន​សុមេធា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​និង​បក្ខពួក​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​៣​គីឡូក្រាម ។​ការចាប់ខ្លួន​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ជុំវិញ​បញ្ហា​នេះ​លោក​វរសេនីយ៍ឯក​ម៉េង​វិមាន​តារា​អធិការនគរបាល​ខណ្ឌ​មានជ័យ​បានឱ្យដឹងថា​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ នេះ ថា លោក​ពុំទាន់​បានដឹង​រឿងនេះ​នៅឡើយ​ទេ ។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *