ព័ត៌មានជាតិ

​កម្ម​ការ​នី​ដួលសន្លប់​៤៣​នាក់​ពេលនេះ​បាន​ធូរស្បើយ​តែ​បន្ត​សន្លប់​៦​នាក់​ទៀត​

ខេត្តស្វាយរៀង​៖​លោក​អ៊ូ​សា​ខឿន​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា​កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​សល៍​៤៣​នាក់​ដែល​ដួលសន្លប់​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​នោះបាន​ធូរស្បើយ​ចូលធ្វើការ​វិញ​ខ្លះ​ហើយ​។​តែ​នៅ​ព្រឹក​នេះ​(​ទី​៦​មិថុនា​)​មានកម្ម​ការិនី​៦​នាក់​បន្ត​សន្លប់​ដោយ​ក្រុមការងារ​កំពុង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​លោក​អ៊ូ​សុខឿន​បាន​បន្តថា​ការដែល​នាំ​កម្មការិនី​សន្លប់​នេះ​ដោយសារ​កម្មការិនី​ម្នាក់​មិន​ស្រួលខ្លួន​ទៅ​កោសខ្យល់​នៅក្បែរ​បន្ទប់ទឹក​ពេល​មកវិញ​មាន​អាកា​រៈ​ទន់ដៃទន់ជើង​។​កម្មករ​ដ៏ទៃទៀត​ឃើញ​ដូច្នេះ​ក៏​សន្លប់​តៗ​គ្នា​ទៅហើយ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​។​រង់ចាំ​លទ្ធផល​កា​អង្កេត​ត្រួតពិនិត្យ​វាយតម្លៃ​ពី​គណៈកម្មការ​ជាតិ​ស្តីពី​ការទប់ស្កាត់​ករណី​សន្លប់​តាម​រោងចក្រ​នៅ​ថ្នាក់​ក្រសួង​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​ម្សិលមិញ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​ស​ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍​ឃុំ​កណ្តៀង​រាយ​ស្វាយទាប​ខេត្តស្វាយរៀង​មានកម្ម​ការិនី​ចំនួន​៤៣​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​។​ដោយ​តាម​ការអះអាង​ពី​ប្រភព​ខ្លះ​ថា​បណ្តាលមកពី​មូលហេតុ​ធំ​ក្លិនស្អុយ​ថ្នាំ​នៅជាប់​ខ្សែភ្លើង​និង​ខ្វះ​ខ្យល់​អុក​ស៊ី​ស៊ែ​នប​ង្ក​ឲ្យ​កម្ម​ការ​នី​ណែន​ទ្តូ​ង​ពិបាក​ដកដង្ហើម​បណ្តាល​ឲ្យ​ដួលសន្លប់​តែម្តង​៕​

   

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *