ព័ត៌មានជាតិ

ដកហូត​ម៉ូតូ​២០​គ្រឿងក្នុង​ប្រ​ត្តិ​ប​ត្តិ​ការឆែកឆេរ​កន្លែង​បញ្ចាំ​ចំនួន​បី​ទីតាំង​

សៀមរាប​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កាលពី​រសៀល​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០២០​នេះ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ឆែកឆេរ​ទីតាំង​បញ្ចាំ​គ្មាន​ច្បាប់​ចំនួន​៣​កន្លែង​ដកហូត​ម៉ូតូ​មិនមាន​លិខិត​សម្គាល់​ចំនួន​២០​គ្រឿង​។

​លោក​វរសេនីយ៍ឯក​ហង្ស​សូផាត​ភី​រម្យ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យដឹងថា ការបង្ក្រាប​នេះ​គឺ មានការ​សហករណ៍​ជាមួយ អធិការនគរបាល​ក្រុង ប៉ុស្តិ៍នគរបាល សង្កាត់​ទឹក​វិល និង​ប៉ុស្តិ៍នគរបាល​សង្កាត់​គោកចក​។​

 

 ក្នុងនោះ​សង្កាត់​ទឹក​វិល​ចំនួន​ពីរ​ទីតាំង​ដែល​គ្មាន​ច្បាប់​និង​អ​ញ្ញា​ប័ណ្ណ​ទទួល​បញ្ចាំ ។ ទីតាំង ទីមួយ ម្ចាស់ ឈ្មោះ ទែន សុ​ភិន ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ និង​ប្ដី ឈ្មោះ​ដួង​ហេង​អាយុ ៤៨​ឆ្នាំ ស្ថិតនៅ​ភូមិ ប្រិ​យ៍​ចាស់ សង្កាត់ ទឹក​វិល ក្រុង​សៀមរាប ដកហូត​ម៉ូតូ បាន​ចំនួន ៧​គ្រឿង​ដែល ខុស ប្រក្រតី​។

 

​ទីតាំង ទី​២​ម្ចាស់ ឈ្មោះ ស៊ីម ប៊ុន​ណាត ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ មាន​ទីតាំង នៅ​ភូមិ​ជ័យ សង្កាត់ ទឹក​វិល ក្រុង​សៀមរាប ដក ហូត ម៉ូតូ ខុស ប្រក្រតី ចំនួន ៣​គ្រឿង​។ ឯ​ទីតាំង ទី​៣​មាន​ម្ចាស់ ឈ្មោះ ស៊ឹង នួ​ម ភេទ​ស្រី អាយុ ៥១​ឆ្នាំ នៅ​ភូមិ នគរ​ក្រៅ​សង្កាត់ គោកចក​ក្រុង​សៀមរាប ដកហូត​ម៉ូតូ ខុស​ប្រក្រតី ចំនួន ១០​គ្រឿង ។​

 

​លោកនាយ​ការិយាល័យ​បញ្ជាក់ថា ចំពោះ​ម្ចាស់​ទីតាំង មកទល់​រសៀល​ថ្ងៃទី​៩​ខែធ្នូ​នេះ សមត្ថកិច្ច កំពុង​សាកសួរ​និង​ស៊ើបអង្កេត​នៅឡើយ​។​ប្រសិនបើ​ការស៊ើបអង្កេត​ឃើញថា​មិនមាន​ជាប់​ពាក់​ព​ន្ធ័​និង​ការ​ទទួលផល​ចោរកម្ម​នោះ និង​អប់រុំ​ធ្វើ​កិច្ចសន្យា​។ ប៉ុន្តែ​បើ​មាន​ពាក់ព័ន្ធ​និង​ការ​ទទួលផល​ចោរកម្ម នោះ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ជាមួយគ្នា​នោះ លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បាត់​ម៉ូតូ​សូម​អញ្ជើញ​ទៅពិនិត្យ​មើល​នៅ​អធិការនគរបាល​ក្រុង​សៀមរាប​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​។​

ចំពោះ​ព័ត៌មាន​ខាងលើនេះ​ដែរ​ម​ហា​ជន​បាន​សម្តែង​ការសប្បាយរីករាយ​ខណៈ​ដែល​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ចុះ​ពិនិត្យ​ទីតាំង​ទទួល​បញ្ចាំ​ដែលមាន​ភាពមិនប្រក្រតី ហើយ​អនុវត្ត​ផ្លូវច្បាប់​ដោយ​សុ​ក្រិដ ក្នុង​ការបង្ការ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​៕​

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *